KHMERFONT | ពុម្ពអក្សរខ្មែរ

ក្រុមពុម្ពអក្សរខ្មែរ (Khmer Font Group) នៅលើបណ្តាញសង្គម Facebook ជាទីប្រជុំអ្នករចនាពុម្ពអក្សរខ្មែរ, អ្នកទើបរៀន និង បង្ហាញពីពុម្ពអក្សរខ្មែរ ចាស់-ថ្មី ជូនដល់អ្នកគាំទ្រ ដែលបានឲ្យតម្លៃអក្សរខ្មែរ ជាតិជាចម្បង ៖
- ដាក់បង្ហាញពីម៉ូតពុម្ពអក្សរ ដែលខ្លួនកំពុងរចនា។
- ដាក់បង្ហាញតួអក្សរចាស់ថ្មី ដែលអ្នកបានជួបប្រទះ។
- ផ្ដល់ប្រឹក្សា ជាសំណួរ និង ចម្លើយ ដល់បងប្អូន។
- ចែកចាយ និងដាក់តំណទាញយក ម៉ូដពុម្ពអក្សរខ្មែរយូនីកូដ ចាស់ថ្មី ដោយរីករាយ ។
------------------------------------
គោលបំណង
ក្នុងនាមជាកូនខែ្មរជំនាន់ក្រោយ យើងត្រូវការអភិរក្ស អភិវឌ្ឍន៍ រចនា បង្កើតថ្មី និងលើកកម្ពស់តម្លៃនៃ សិល្បៈអក្សរសាស្ត្ររបស់ជាតិខ្លួន ដោយការសរសេរ និងផ្សព្វផ្សាយ ជាសាធារណៈ តាមលទ្ធិភាពដែលអាចធ្វើទៅបាន តាមការគួរ ។
------------------------------------
បំរាម
-ហាមនិយាយប៉ះពាល់ព្រះរាជនាម ព្រះមហាក្សត្រ ព្រះចៅក្រុងកម្ពុជា (ខ្មែរ)
-ហាមនិយាយ និងបំពុលរឿងនយោបាយជាដាច់ខាត
-ហាម(post) រាល់ការផ្សព្វផ្សាយ និងលក់ដូររាល់ពាណិជ្ជកម្មគ្រប់ប្រភេទ
-ហាមប្រើពាក្យមិនសមរម្យលើសមាជិកណាមួយឡើយ និង Comment ជារូបភាពអាសអាភាសដែលមើលទៅមិនសមរម្យ ... ។
------------------------------------
សំណូមពរ
-សូមមេត្តាសរសេរ Comment ជាអក្សរខ្មែរតាមលទ្ធភាពដែលធ្វើទៅបាន
-បើអាចសរសេរជា English តែម្តងក៏បានដែរ ដើម្បីជាការរៀនមួយផងដែរ

-អ្នកដែលមិនគោរពតាមសេចក្តីណែនាំខាងលើ នឹងត្រូវដកចេញពីក្រុមដោយមិនបានជម្រាបជូនម្តងទៀតឡើយ
-បើមិនចង់អោយគេលុប ឬ ខឹងអ្នកណាមួយ ក្នុងការចូលរួមចែកអ្វីដែលទាក់ទងនិងការចនាពុម្ពអក្សរ សូមចេះអធ្យាស្រ័យគ្នា ទៅបានហើយ ។ សូមអធ្យាស្រ័យទុកជាមុន ដោយសេចក្តីរាប់អានអំពីក្រុមយើងខ្ញុំ ។

សូមអរព្រះគុណ និងអរគុណ ដែលបានសហការចូលរួមដោយសេចក្តីរីករាយ
-----------------------------------
រក្សាសិទ្ធិកែប្រែគ្រប់យ៉ាងដោយ KHMER FONT | ពុម្ពអក្សរខ្មែរ
បង្កើតនៅថ្ងៃ សុក្រ ទី ៧ ខែ វិច្ឆិកា ឆ្នាំ ២០១៤